25
Mar
2019
កាលពីថ្ងៃទី 25 ខែមេសា ឆ្នាំ 2019 ក្រុមហ៊ុន AWS Cambodia ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ ព៌តមានវិទ្យា និង ប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន RUCKUS NETWORKS (បច្ចុប្បន្នជាផ្នែកមួយនៃ ក្រុមហ៊ុន COMMSCOPE តាមរយៈការទិញយក) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល Wired & Wireless Network ដើម្បីធ្វើការដាក់បង្ហាញអំពី RUCKUS CLOUD WI-FI នៅ សណ្ឋាគារ GREAT DUKE ភ្នំពេញ ដើម្បីចែករំលែកនូវចំណេះដឹង នឹងបច្ចេកវិទ្យាថ្មីៗ ដល់ដៃគូអាជីវកម្ម អ្នកបច្ចេកទេស និង អតិថិជនប្រើប្រាស់ចុងក្រោយរបស់ខ្លួន ដូចជា ស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល ទូរគមនាគមន៍ សណ្ឋាគារ មន្ទីរពេទ្យ សាលារៀន និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត។ AWS Cambodia សហការជាមួយនិង RUCKUS NETWORKS បានប្រកាសថ្ងៃនេះថា Ruckus Cloud Wi-Fi ជាដំណោះស្រាយ Wi-Fi ដែលគ្រប់គ្រងតាមរយៈ Cloud មាននៅក្នុងប្រទេសកម្ពុជាហើយ។
លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៍ថា "បន្ទាប់ពីមានភាពជោគជ័យក្នុងការចែកចាយផ្ដាច់មុខ (Distribution Channel) សំរាប់ផលិតផល Ruckus នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះយើងកំពុងបង្កើនការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដ៏ល្អបំផុត។ យើងសង្ឃឹមថា ភាពជាដៃគូមួយនេះនឹងប្រកបទៅដោយផ្លែផ្កាជាមួយក្រុមហ៊ុន Ruckus Networks ក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដល់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា តាម រយៈកិច្ចសហការជាបន្តបន្ទាប់ដែលនឹងជួយឱ្យអតិថិជនរបស់យើងទទួលបានបច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិត " ខណៈពេលដែលបច្ចេកវិទ្យាជំនាន់ថ្មីនៃប្រព័ន្ធ Wi-Fi និងការតភ្ជាប់ (Connectivity) របស់ Ruckus Networks កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សហគ្រាសនិងវិស័យសាធារណៈ។
លោក Kho Teck Meng, Regional Sales Director, ASEAN, Ruckus Networks បានមានប្រសាសន៍ថា Ruckus Cloud Wi-Fi អនុញ្ញាតអោយ Administrator អាចធ្វើការគ្រប់គ្រងប្រពន្ន័ Wi-Fi របស់ពួកគេបានច្រើនកន្លែងតាមរយៈបណ្តាញតែមួយ ឬផ្ទាំងគ្រប់គ្រងកម្មវិធីតាមទូរស័ព្ទដៃ។ ដំណោះស្រាយមួយនេះត្រូវបានបង្កើតឡើងដើម្បីជួយដល់អ្នកគ្រប់គ្រងផ្នែក ពត័មានវិទ្យា តាម សាលារៀន, មន្ទីពេទ្យ, ហាងលក់ទំនិញ ឬ តាមសណ្ឋាគារ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រពន្ទ័ Wi-Fi នៅតាមសាខារបស់ពួកគេ។ លើសពីនេះទៅទៀត Ruckus Cloud Wi-Fi ជាដំណោះស្រាយមួយដែលជួយកាត់បន្ថយតំលៃសរុប (TCO) បើប្រៀបធៀបជាមួយដំណោះស្រាយដ៏ទៃទៀត ដែលរូមបញ្ចូលទាំង Cloud Management ជាមួយដំណើរការ Access Point (AP) ដែលមានប្រសិទ្ឋិភាពខ្ពស់ ដែលអ្នកប្រើប្រាស់អាចភ្ជាប់បានកាន់តែច្រើន។
លោកបានបញ្ជាក់ទៀតថា ប្រព័ន្ធ Wi-Fi ដែលអាចទុកចិត្តបាននិងមានប្រសិទ្ធភាព គឺជាកត្តាចាំបាច់បំផុតដើម្បីពន្លឿនកំណើន និង បង្កើន ប្រសិទ្ធភាពប្រតិបត្តិការ។ យើងសង្ឃឹមថានឹងជួយដៃគូរបស់យើង តាមរយៈការផ្តល់អត្ថប្រយោជន៏កាន់តែច្រើនដល់អតិថិជនរបស់ពួកគេជាមួយនឹងដំណោះស្រាយដែលងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Ruckus Networks ដែលជាផ្នែកមួយនៃក្រុមហ៊ុន COMMSCOPE គឺមានភាពល្បីល្បាញ យ៉ាងខ្លាំងទូទាំងពិភពលោក។ ហើយយើងនឹងសហការជាមួយដៃគូរបស់យើងដើម្បីចែកចាយប្រព័ន្ធ សុវតិ្ថភាពសម្រាប់បណ្ដាញមានខ្សែ (Wired) និងឥតខ្សែ (Wireless) ទៅដល់អង្គភាព នឹងស្ថាប័នធំៗ ដើម្បីបំពេញដល់តម្រូវការរបស់ពួកគេ ក៏ដូចជាការចែករំលែកនូវបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីផងដែរ។
Ruckus Cloud Wi-Fi អាចប្រើប្រាស់បាននៅក្នុងប្រទេសកម្ពុជាហើយ៕