28
Oct
2019
កាលពីថ្ងៃទី 28 ខែតុលា ឆ្នាំ 2019 នៅសណ្ឋាគាណាហ្គាវើល ក្រុមហ៊ុន Epson និងក្រុមហ៊ុន AWS CAMBODIA បានចាប់ដៃគ្នា រៀបចំនូវកម្មវិធីមួយ ដើម្បីង្ហាញពីទំនុកចិត្តរបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ 2019 ដែលកំពុងតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។
លោក ថាក់ ស៊ូមុន្នី នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៏ថា ”តាមរយៈការពង្រីកអាជីវកម្ម និងយុទ្ធសាស្រ្ដទីផ្សារបានធ្វើអោយការលក់របស់ក្រុហ៊ុនកើនទ្បើងគួអោយកត់សម្គាល់។ កត្តាទាំងអស់នេះ ជោគជយ័ទៅបានគឺ ដោយសារ ការចូលរួមចំណែក និងទទូលបានការគាំទ្ររយ៉ាងច្រើន ពីសំណាក់អតិថិជន និងក្រុមហ៊ុនដែលជាដៃគូរអាជីវកម្មដែលមានវត្តមាននៅក្នុងកម្មវិធីនេះ។
លោកបានបង្ហាញនូវការជឿជាក់ថា ក្រុមហ៊ុន AWS Cambodia និង EPSON នឹងបន្ត ពង្រីកវិសាលភាពពាណិជ្ជកម្មរបស់ខ្លួនតាមរយៈការបន្តរផ្តល់ជូននូវបច្ចេកវិទ្យាថ្មីៗនិងការបណ្តុះបណ្តាល ក្នុងគោលបំណងលើកកំពស់វិសយ័ពាណិជ្ជកម្ម និង បច្ចេកវិទ្យា ដើម្បីក្លាយជាដៃគូរ និងជាមិត្តភ័ក្រ្តអាជីវកម្ម ដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា។”
លោក Supitat Suphawong ប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិន របស់ក្រុមហ៊ុន Epson Thailand មានភាពជឿជាក់ថា ក្រុមហ៊ុនដៃគូរអាជីវកម្ម និង ក្រុមហ៊ុនអាជីវកម្មគ្រប់ទំហំនៅក្នុងប្រទេសកម្ពុជា និងស្ថាបន័ទាំងឡាយនឹងទទួលយក ហើយស្វាគមន៍យ៉ាងកក់ក្តៅនូវផលិតផលដែលត្រូវបានបញ្ចេញដាក់លក់នាពេលនេះ ។
យើងនឹងខិតខំពង្រឹងរាល់គុណភាពផលិតផលរបស់ Epson និងបង្កើននិរន្តរភាពរបស់ខ្លួនជាបន្តទៀតតាមរយៈការធានាថាផលិតផលនឹងមានគុណភាពល្អជាងផលិតផលរបស់ដៃគូប្រកួតប្រជែងនិងការផ្តល់ជូននូវសេវាកម្ម ក្រោយការលក់ដ៏ល្អឥតខ្ចោះពីដៃគូចែកចាយដែលមានកិច្ចសហការដ៏យូរអង្វែងរបស់យើង៕
លោក ឃូ វីជរះ ប្រធានគ្រប់គ្រងផលិតផល ប្រចាំក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៏បន្ថែមទៀតថា ”ថ្ងៃនេះ យើងបានដាក់លក់ជាផ្លូវការ នូវម៉ាស៊ីនម៉ូឌែលថ្មីចុងក្រោយបង្អស់ របស់ Epson ដែលសុទ្ធតែជា ផលិតផលដែលដើរតួរយ៉ាងសំខាន់ នៅក្នុងវិស័យពាណិជ្ជកម្ម។
នៅក្នុងនោះមានដួចជា ម៉ាស៊ីនបញ្ចាំងរូបភាព ប្រភេទ Digital Signage ម៉ូឌែល EB-U50 និងEB-W50 ជាផលិតផលម៉ាស៊ីនបញ្ចាំងរូបភាពអេឡិចត្រូនិកតែមួយគត់ ដែលបានដាក់រួមបញ្ចូលនូវមុខងារឌីជីថលដោយស្វ័យប្រវត្តិ។
ម៉ាស៊ីន Home Entertainment Projector ម៉ូដែល EF-100 ផ្តល់ជូននូវអំណោយដ៏អស្ចារ្យ នៃការរចនាត្រូវនឹងស្ទីលគេហដ្ឋានដ៏ប្រណិតរបស់អ្នកជាមួយនឹងកាទស្សនាកម្សាន្ត គ្រប់បរិយាកាសនៃឥរិយាទប ៣៦០ដឺក្រេ ជាមួយកំរិតរូបភាព HD។
លោកបានបញ្ជាក់បន្ថែមទៀតថា ម៉ាស៊ីនព្រីន សរ ខ្មៅ Monochrome Ecotank M-series ម៉ូដែល M1140 និង M3170 ជាម៉ាស៊ីនព្រីន Epson M-Series មានល្បើនលឿន មានមុខងារព្រីនឯកសារទាំងសងខាងបានដោយស្វ័យប្រវត្តិ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការសន្សំសំចៃក្រដាស។ អ្នកប្រើប្រាស់អាចធ្វើការ ព្រីន ស្គែន និង ថតចំលង បានក្នុងម៉ាស៊ីនតែមួយ ជាមួយនឹងទឹកថ្នាំមួយដបអាចព្រីនបានរហូតដល់ 6000 សន្លឹក និងមានការធានារហូតដល់ទៅ 4 ឆ្នាំ។
AWS Cambodia គឺជាក្រុមហ៊ុន ឈានមុខគេខាងផ្នែកចែកចាយផលិតផលបណ្តាញទូរគមនាគម៍ព័ត៌មានវិទ្យានិង ប្រពន្ធ័គ្រប់គ្រងសម្រាប់អគារ នៅក្នុងប្រទេសកម្ពុជា។ ហើយក៏ជាក្រុមហ៊ុនដែលចែកចាយផលិតផល ល្បីៗនៅលើពិភពលោក ដូចជា Commscope (AMP, Krone, Systimax), Alantek, Ruckus Networks, Cisco, Zycoo (IP Telephony), D-Link, ISA, Epson, Socomec, Maken, Brady, Fluke Networks, Austin Hughes, Acer, Printronix, Honeywell Security & Fire Solutions), MikroTik, Linkyfi, Senor, GST, Suprema, Bullguard និង ផលិតផលជាច្រើនទៀត។
បច្ចុប្បន្នក្រុមហ៊ុនមាន 8 សាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជាប្រទេសសិង្ហបុរី មាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និងប្រទេសមីយ៉ាន់ម៉ា។ ពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com