• : (+855) 23 987 434
  • : soumonny.thak@awscambodia.com
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
GET a Quote ?
AWS Solutions Day
03

Nov

2018

AWS Solutions Day

    Share Now :

ថ្មីៗនេះ នៅសណ្ឋាគារ  Champs-Élysées ក្រុមហ៊ុន AWS CAMBODIA ដែលជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ព៌តមានវិទ្យា និងប្រពន្ធ័គ្រប់គ្រង សុវត្ថិភាពសម្រាប់អគារ បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Alantek, Epson និង Honeywell Security & Fire solutions ដើម្បីរៀបចំកម្មវិធី AWS CAMBODIA SOLUTIONS DAY គោលបំណងដើម្បីចែករំលែកនូវចំណេះដឹងនៃបច្ចេកវិទ្យាថ្មីៗ ក៏ដូចជាការថ្លែងអំណរគុណ នឹងការជួបជុំដៃគូអាជីវកម្មរបស់ខ្លួន។ហើយកម្មវិធីនេះមានភ្ញៀវកិតិ្តយស ដែលជានាយកក្រុមហ៊ុន អ្នកជំនាញបច្ចេកទេស បានអញ្ជើញចូលរួមយ៉ាងកុះករគួរជាទីសមនស្សរីករាយ និង ស្និទស្នាលបំផុត។ 

តាមប្រសាសន៍របស់លោក  Ray Tan ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Alantek បានសង្កត់ធ្ងង់ថា ផលិតផល របស់ Alantek គឺមាន គុណភាពខ្ពស់ ហើយមាន ការធារ៉ាប់រងរហូតដល់ទៅ 25 ឆ្នាំ។ ជាពិសេសជាងនោះទៅទៀតនោះ ផលិតផលរបស់ Alantek មានខ្សែរគ្រប់ប្រភេទខទាំងអស់ មានចាប់ពី ខ្សែ Copper & Fiber Optic, Audio/control, FR Cable, telephone cable, CCTV, CATV, Power Cable. ក្រុមហ៊ុន  Alantek បានផ្តល់ ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសផលិតផលដែលមានគុណភាពខ្ពស់នឹង ផ្តល់ទំនុកចិត្តខ្ពស់ទៅដល់ ផ្ទះ វីឡា សណ្ឋាគារ ខុនដូ ផ្ទះល្វែង ភោនីយដ្ឋាន ហាងលក់ទំនិញ សាលារៀន ផ្សារទំនើប អគារពាណិជ្ជកម្ម ធានាគារ មីក្រូហរិញ្ញវត្ថុ និង មន្ទីរពេទ្យជាដើម។ សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.alantek.com

 

ជាមួយគ្នានេះ លោក Tran Nghiem ប្រធានគ្រប់គ្រងផ្នែកលក់ និងអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រុមហ៊ុន Honeywell ប្រចាំប្រទេសវៀតណាម បានមានប្រសាសន៍ថា បច្ចេកវិទ្យា Honeywell Security & Fire solutions ជំនាន់ចុងក្រោយរូមមាន Access Control System, Video Surveillance System, Fire Detection & Alarm System, Public Address Voice Alarm System, IP Video Door Phone System And Smart Home System ប្រកបទៅដោយគុណភាពខ្ពស់ឈានមុខគេទៅលើប្រពន្ន័សុវត្ថិភាពគ្រប់គ្រងអគារ។ 

លោកមានសង្ឃឹមយ៉ាងមុតមាំថា ដៃគួរអាជីវកម្មទាំងអស់ដែលបានមកចូលរួមនៅក្នុងកម្មវិធីនេះ នឹងទទួលបាននូវចំនេះដឹងថ្មីៗសម្រាប់បំពេញនូវរាល់តម្រូវក្នុងការងារ និងមុខជំនួញរបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះផលិតផលរបស់ Honeywell គឺជាដំណោះស្រាយយ៉ាងពេញលេញទៅលើប្រពន្ធ័សុវត្ថិភាពសំណង់អគារ ថែមទាំងអាចជួយផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការជ្រើសរើសផលិតផលដែលប្រកបទៅដោយគុណភាពខ្ពសប្រើប្រាស់ក្នុងប្រពន្ធ័ការពារដែលមានទំនុកចិត្តខ្ពស់ទៅលើ ផ្ទះ វីឡា សណ្ឋាគារ ខុនដូ ផ្ទះល្វែង ភោនីយដ្ឋាន ហាងលក់ទំនិញ សាលារៀន ផ្សារទំនើប អគារពាណិជ្ជកម្ម និងមន្ទីរពេទ្យជាដើម។ ក្រុមហ៊ុន Honeywell គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល Security and  Fire Solution  ទូទាំងពិភពលោក មកពីសហរដ្ឋអាមេរិច ដែលមានអាយុកាល យូរឆ្នាំមកហើយ។ សម្រាប់ពត៍មានបន្ថែមសូមចូលទៅកាន់ www.honeywell.com

 

លោក ឃូ វជីរះ ប្រធានគ្រប់គ្រងផលិតផល Epson ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា Epson គឺជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលមានដូចជា Printers, Scanner, projectors។ នៅថ្ងៃនេះផងដែរក្រុមហ៊ុន AWS បានដាក់បង្ហាញម៉ាស៊ីនព្រីន EcoTank ប្រភេទថ្មី និង ទំនើបំផុត របស់ខ្លួន ឬ អាចហៅម្យ៉ាងទៀតថា  ម៉ាស៊ីនព្រីន Economical Tank ចំនួន ពីរស៊េរីគឺ L និង M  ដែលមានចំនួន 5 ម៉ូឌែល។ ស៊េរី L ជាប្រភេទព្រីនឯកសារពណ៍ រីឯ ស៊េរី M ជាប្រភេទព្រីនឯកសារ ស-ខ្មៅ។ ហើយម៉ូឌែលទាំងអស់នោះមានដួចជា EcoTank L3110, L3150, M1100, M1120 និង M2140។

ជាមួយនឹងរូបរាងតូចល្មម អមជាមួយ ការរចនាបច្ចេកវិទ្យាក្បាលដបនៃប្រអប់ទឹកថ្នាំយ៉ាងល្អឥតខ្ចោះ ដែលបំពាក់ទៅដោយប្រព័ន្ធបញ្ចូលទឹកថ្នាំ ប្រភេទ Spill-free ការពារមិនឲ្យកំពប់ EPSON អាចធានាថា  ទឹកថ្នាំ ពណ៌ ណាអាចដាក់ចូលទៅក្នុងប្រអប់ទឹកថ្នាំពណ៌ហ្នឹង បានដោយមិនច្រឡំពណ៌គ្នានោះឡើយ។ ហើយទឹកថ្នាំហូរចេញពីដបនៅពេលដែលទឹកថ្នាំត្រូវបានដាក់បញ្ចូល ទៅក្នុងប្រអប់ទឹកថ្នាំរបស់ម៉ាស៊ីនតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត Epson ក៏បានដាក់បង្ហាញនូវម៉ាស៊ីន 3LCD Projector ប្រភេទ ដែលមានពន្លឺកម្រិតមធ្យម ជាច្រើនម៉ូឌែល ដែលមានពន្លឺភ្លឺច្បាស់ចាប់ពី ៣,២០០lumen រហូតដល់៥,០០០ lumen ផងដែរ។ ម៉ូឌែលទាំងនេះមានភាពស័ក្តិសម បំផុតសំរាប់ ការិយាល័យ ស្ថាប័នអប់រំ និង អាជីវកម្មកម្សាន្ត ជាដើម ដែលបច្ចុប្បន្ននេះ កំពុងតែមានការរីកលូតលាស់គួអោយកត់សម្គល់ ដែលនឹងកំពុងត្រូវការប្រភេទ Projector ទាំងឡាយណា ដែលមានពន្លឺកម្រិតមធ្យមនៅក្នុងការប្រកបអាជីវកម្មររបស់ពួកគេ។

លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AWS Cambodia LTD  បានមានប្រសាសន៍ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ជាក្រុមហ៊ុនចែកចាយផ្តាច់មុខ មានគោលការណ៍ច្បាស់លាស់ និងក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ច សហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេសទៅដល់ដៃគូរពាណិជ្ជកម្ម   ដើម្បីឈានទៅរកភាពជោគជ័យទាំងអស់គ្នា។ ការអនុវត្តន៍ និងបន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះ បានធ្វើអោយក្រុមហ៊ុន AWS កាន់តែមានដៃគូរពាណិជ្ជកម្មច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោកដូចជា Epson, Alantek, Honeywell Security & Fire Solutions ,Socomec, CommScope(AMP, TE connectivity, Systimax), Cisco, Ruckus Network, Fluke Network, Austin Hughes,  D-Link, Brady, Zycoo IP Telephony, Peplink, Printronix, Bullguard, Asus, Maken, Senor POS, Exzen និងផលិតផលជាច្រើនទៀត។ ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់នេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។ 

បច្ចុប្បន្នក្រុមហ៊ុនមានសាខា ក្នុងប្រទេស និង ក្រៅប្រទេសនៅតំបន់អាស៊ីរួមមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានបន្ថែមថា រាល់ការទិញផលិតផលទាំងអស់ សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter) ដើម្បីទទួលបានផលិតផលសុទ្ធ  និងមានការធានាយ៉ាងច្បាស់លាស់ពីខាងរោងចក្រ ។ ចំពោះពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com

 

Latest Events

image
MikroTik & Ubiquiti Product & Solution Update (Sihanoukville)
image
សិក្ខាសាលា​ស្តី​ពី​ការ​ប្រកាស​ផលិតផល​សេរី​ថ្មី​របស់​ Epson Color Label Printers និង Epson Receipt Printers
image
Welcome to SYSTIMAX 2.0 and RUCKUS Next Generation AI Networks
image
MikroTik & Ubiquiti Product & Solution Update
image
កម្មវិធី MAXHUB, Where Inspiration Move Ahead​ ត្រូវរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន AWS CAMBODIA LTD និង​ ក្រុមហ៊ុន MAXHUB

AWS (Cambodia) LTD

AWS is the leading distributor for DataCommunications, Network infrastructure, Building Management Systems & ICT solutions in Southeast Asia.

Our Products

  • SALES CONTACT
  • Austin Hughes Intelligent Rack
  • Austin Hughes Rack Access Control
  • Austin Hughes Rack Sensor InfraGuard
  • Austin Hughes Rack Power

Information

  • About Us
  • Product
  • Our Clients
  • Catalogs
  • Latest News & Events
  • News by Brand
  • Careers
  • Contact Us

Follow Us On Facebook

AWS Cambodia LTD
COPYRIGHT @ AWS (CAMBODIA) LTD 2018. All Rights Reserved  
;