22
Feb
2019
កាលពីថ្ងៃទី 22 ខែកុម្ភះឆ្នាំ 2019 នៅភោជនីយដ្ឋានទន្លេបាសាក់ II កន្លងទៅនេះ ក្រុមហ៊ុន PRINTRONIX LLC បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដៃគូពាណិជ្ជកម្មជាមួយ ក្រុមហ៊ុន AWS Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Asia Wiring Systems ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅក្នុងគោលថ្មីមួយដើម្បីជំរុញដល់ការអភិវឌ្ឍន៍ និងនាំមកនូវបច្ចេកវិទ្យា Line Matrix Printer ទៅកាន់វិស័យសាធារណៈ និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា ។
នៅក្នុងកិច្ចព្រមព្រៀងនេះ គឺ AWS Cambodia នឹងក្លាយជាក្រុមហ៊ុន តំណាងចែកចាយ ផ្តាច់មុខនូវផលិតផល Printronix ទាំងអស់របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា រួមមាន Printronix Pedestal, Zero Tear ក៏ដូចជា Cabinet ជាដើម។ AWS Cambodia នឹងជួយសម្រួលដល់ការខិតខំប្រឹងប្រែង ផ្នែកចែកចាយបន្តនៅក្នុងប្រទេសកម្ពុជា ដល់បណ្តាក្រុមហ៊ុនអាជីវកម្មសំខាន់ៗរបស់ខ្លួន។ ក្រុមហ៊ុន AWS នឹងធ្វើការជាមួយក្រុមហ៊ុន System Integration និង ក្រុមហ៊ុនចែកចាយលក់បន្តក្នុងស្រុកប្រមាណជាង 50 ក្រុមហ៊ុន ដើម្បីផ្តល់អត្ថប្រយោជន៍អំពីផលិតផល Printronix ទៅដល់អតិថិជន ដែលជាអ្នកប្រើប្រាស់ចុងក្រោយ របស់ខ្លួន ដូចជា ស្ថាប័នអប់រំ ស្ថាប័នរដ្ឋាភិបាល ស្ថាប័នធនាគារ ទូរគមនាគមន៍ អគារពាណិជ្ជកម្ម ហាងលក់ដុំនិងរាយ បដិសណ្ឋារកិច្ច, និងស្ថាបន័ជាច្រើនទៀត។
លោក Daniel Ho ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានមានប្រសាសន៏ថា “យើងទន្ទឹងរង់ចាំ ភាពជាដៃគូ និងមានការរំភើបជាខ្លាំង អំពីការសហការជាមួយក្រុមហ៊ុន AWS Cambodia។ ការចាប់ផ្តើមកិច្ចព្រមព្រៀងដៃគូ នៅកម្ពុជានេះគឺជាលើកដំបូងនៅក្នុងទីផ្សារសម្រាប់ Printronix ហើយគ្រប់ភាគីទាំងអស់ជឿថា នេះជាការចាប់ផ្តើមនៃទំនាក់ទំនងធុរកិច្ច ដ៏យូរអង្វែង និងជោគជ័យ”។
លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៍ថា “បន្ទាប់ពី មានភាពជោគជ័យក្នុងការចែកចាយផ្ដាច់មុខ (Distribution Channel) សំរាប់ផលិតផល Printronix នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះយើងកំពុងបង្កើន ការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្ម ដ៏ល្អបំផុត។ យើងសង្ឃឹមថា ភាពជាដៃគូមួយនេះនឹងប្រកបទៅដោយផ្លែផ្កាជាមួយក្រុមហ៊ុន Printronix LLC ក្នុងការផ្តល់ជូននូវដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដល់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា តាម រយៈកិច្ចសហការជាបន្តបន្ទាប់ដែល នឹងជួយឱ្យអតិថិជនរបស់យើង ទទួលបាននូវបច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត "។