• : (+855) 23 987 434
  • : soumonny.thak@awscambodia.com
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
GET a Quote ?
Ruckus Networks Technology Update
29

Aug

2018

Ruckus Networks Technology Update

    Share Now :

AWS Cambodia បានចាប់ដៃគូជាមួយ Ruckus Networks នាំយកមកនូវ Smarter Wired និង Smarter Wireless មកកាន់ប្រទេសកម្ពុជា

នៅថ្ងៃទី 29 ខែសីហាឆ្នាំ 2018 ក្រុមហ៊ុន Ruckus Networks ដែលជាក្រុមហ៊ុន ARRIS បានខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូជាមួយក្រុមហ៊ុន AWS Cambodia Ltd ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Asia Wiring Systems (AWS) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ភាពជាដៃគូនេះ មានគោលបំណងជំរុញការអភិវឌ្ឍន៍ទាំងបណ្តាញមានខ្សែ (Wired) និងឥតខ្សែ (Wireless) ទៅកាន់វិស័យសាធារណៈ និងសហគ្រាសនៅក្នុងប្រទេសកម្ពុជា។  

នៅក្នុងកិច្ចព្រមព្រៀងនេះ គឺ AWS Cambodia នឹងក្លាយជាក្រុមហ៊ុនចែកចាយនូវផលិតផល Ruckus Networks ទាំងអស់របស់ក្រុមហ៊ុន Ruckus Networks Asia Pacific នៅក្នុងប្រទេសកម្ពុជា ដែលរួមមានដូចជា WLAN Controller, APs Indoor, APs Outdoor, ICX Switch, Secure access software ហើយនិងកម្មវិធីវិភាគទីតាំង (Analytics and Location software) ក៏ដូចជាដំណោះស្រាយលើប្រព័ន្ធ (IoT) ជាដើម។

AWS គឺជាក្រុមហ៊ុនដែរឈានមុខគេខាងផ្នែកចែកចាយ ផលិតផលបណ្ដាញទូរគមនាគម៍ព័ត៍មានវិទ្យា រួមទាំងប្រព័ន្ធគ្រប់គ្រង់សុវត្ថិភាពសម្រាប់អគារ និងដំណោះស្រាយព័ន្ធទំនាក់ទំនងព័ត៌មានវិទ្យា (ICT) នៅអាស៊ីអាគ្នេយ៍។ ចាប់តាំងពីឆ្នាំ 1993 AWS ទទួលបានការទទួលស្គាល់យ៉ាងមុតមាំចំពោះសេវាកម្មដែលអាចជឿទុកចិត្តបាន និងមានជំនាញវិជ្ជាជីវៈត្រឹមត្រូវ ជាមួយតម្លៃសមរម្យ ព្រមទាំងប្រកបដោយគុណភាព។

បច្ចុប្បន្នវត្តមានរបស់ក្រុមហ៊ុន AWS បានពង្រីកទៅដល់ 8 ប្រទេសនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលគ្របដណ្តប់ទូរទាំងប្រទេសសិង្ហបុរី ថៃ វៀតណាម ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងហ្វីលីពីន។ AWS បានធ្វើការជាមួយអតិថិជនដែលមានទីតាំងសំខាន់ៗ ជាង 1,000 កន្លែងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ អតិថិជនសំខាន់ៗរបស់ក្រុមហ៊ុន AWS រួមមានក្រុមហ៊ុនម៉ៅការ, M&E, System Integrators, និងនៅតាមបណ្ដាឧស្សាហកម្មផ្សេងៗទៀតដូចជា ធនាគារ, ទូរគមនាគមន៍ (Telecom), Multinational Company (MNCs), អគារពាណិជ្ជកម្ម, ហាងលក់ដុំនិងរាយ, បដិសណ្ឋារកិច្ច, ស្ថាប័នអប់រំ, ស្ថាប័នរដ្ឋ និង នៅមានជាច្រើនទៀត។

លោក ថាក់ ស៊ូមុន្នី  ប្រធានគ្រប់គ្រងទូទៅ របស់ក្រុមហ៊ុន AWS Cambodia បានមានប្រសាសន៍ថា "បន្ទាប់ពីមានភាពជោគជ័យក្នុងការចែកចាយផ្ដាច់មុខ (Distribution Channel) សំរាប់ផលិតផល Ruckus នៅក្នុងប្រទេសកម្ពុជា ឥឡូវនេះយើងកំពុងបង្កើនការផ្តល់ជូនអតិថិជនរបស់យើងនូវសេវាកម្មដ៏ល្អបំផុត។ យើងសង្ឃឹមថា ភាពជាដៃគូមួយនេះនឹងប្រកបទៅដោយផ្លែផ្កាជាមួយក្រុមហ៊ុន Ruckus Networks ក្នុងការផ្តល់ជួននូវដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដល់អតិថិជនរបស់យើងនៅក្នុងប្រទេសកម្ពុជា តាម រយៈកិច្ចសហការជាបន្តបន្ទាប់ដែលនឹងជួយឱ្យអតិថិជនរបស់យើងទទួលបានបច្ចេកវិទ្យាថ្មីប្រកបដោយភាពច្នៃប្រឌិត "។

គួរបញ្ជាក់ថា សព្វថ្ងៃនែះ ស្របពេលដែលបច្ចេកវិទ្យាជំនាន់ថ្មីនៃប្រព័ន្ធ Wi-Fi និងការតភ្ជាប់ (Connectivity) របស់ Ruckus Networks កាន់តែមានសារៈសំខាន់ខ្លាំងឡើងៗ ក្នុងការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សហគ្រាសនិងវិស័យសាធារណៈកាន់តែច្រើននោះ បានធ្វើអោយមានតម្រូវការខ្ពស់ ហេតុដដូច្នេះ ដើម្បីជាការឆ្លើយតប ក្រុមហ៊ុន AWS Cambodia នឹងផ្តល់ជូននូវដំណោះស្រាយទាំងនេះយ៉ាងពេញលេញ សម្រាប់ការរបស់អតិថិជននៅក្នុងប្រទេសកម្ពុជា។

លោក William Ho ដែលជាអនុប្រធានជាន់ខ្ពស់នៃអាស៊ីប៉ាស៊ីហ្វិក និងជប៉ុន នៃក្រុមហ៊ុន ARRIS បានមានប្រសាសន៍ថា “បណ្តាញខ្សែ និងឥតខ្សែ (Wireless Networking) របស់ Ruckus គឺជាដំណោះស្រាយដ៏ល្អឥតខ្ចោះសម្រាប់ការផ្តល់ជូនទៅដល់អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជា។ យើងប្តេជ្ញា នឹងជួយដល់ដៃគូរបស់យើងក្នុងប្រទេសកម្ពុជា និងផ្តល់នូវតម្លៃកាន់តែពិសេសដល់អតិថិជនរបស់ពួកគេ គឺដើម្បីចែករំលែកនូវបទពិសោធន៏ ដ៍អស្ចាររបស់ផលិតផល Ruckus នៅក្នុងទីផ្សារកម្ពុជា”។

ក្រុមហ៊ុន Ruckus Networks ដែលជាក្រុមហ៊ុន ARRIS គឺមានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងពិភពលោក។ ហើយយើងនឹងសហការជាមួយដៃគូរបស់យើង ដើម្បីចែកចាយប្រព័ន្ធសុវតិ្ថភាពសម្រាប់បណ្ដាញមានខ្សែ (Wired) និងឥតខ្សែ (Wireless) ទៅដល់អង្គភាព នឹងស្ថាប័នធំៗ ដើម្បីបំពេញដល់តម្រូវការរបស់ពួកគេ ក៏ដូចជាការចែករំលែកនូវបច្ចេកវិទ្យាព័ត៌មានវិទ្យាថ្មីផងដែរ។

Latest Events

image
MikroTik & Ubiquiti Product & Solution Update (Sihanoukville)
image
សិក្ខាសាលា​ស្តី​ពី​ការ​ប្រកាស​ផលិតផល​សេរី​ថ្មី​របស់​ Epson Color Label Printers និង Epson Receipt Printers
image
Welcome to SYSTIMAX 2.0 and RUCKUS Next Generation AI Networks
image
MikroTik & Ubiquiti Product & Solution Update
image
កម្មវិធី MAXHUB, Where Inspiration Move Ahead​ ត្រូវរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន AWS CAMBODIA LTD និង​ ក្រុមហ៊ុន MAXHUB

AWS (Cambodia) LTD

AWS is the leading distributor for DataCommunications, Network infrastructure, Building Management Systems & ICT solutions in Southeast Asia.

Our Products

  • SALES CONTACT
  • Austin Hughes Intelligent Rack
  • Austin Hughes Rack Access Control
  • Austin Hughes Rack Sensor InfraGuard
  • Austin Hughes Rack Power

Information

  • About Us
  • Product
  • Our Clients
  • Catalogs
  • Latest News & Events
  • News by Brand
  • Careers
  • Contact Us

Follow Us On Facebook

AWS Cambodia LTD
COPYRIGHT @ AWS (CAMBODIA) LTD 2018. All Rights Reserved  
;