• : (+855) 23 987 434
  • : soumonny.thak@awscambodia.com
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
GET a Quote ?
SOCOMEC UPS SOLUTIONS
27

Mar

2019

SOCOMEC UPS SOLUTIONS

    Share Now :

នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន AWS Cambodia ដែល ជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ ព៌តមានវិទ្យា និង ប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ បានសហការជាមួយក្រុមហ៊ុន SOCOMEC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល UPS ដើម្បីរៀបចំសិក្ខាសាលាស្តីអំពី SOCOMEC UPS SOLUTIONS  នៅសណ្ឋាគារភ្នំពេញ ដើម្បីចែករំលែកនូវចំណេះដឹង នឹងបច្ចេកវិទ្យាថ្មីៗ ដល់ដៃគូអាជីវកម្ម អ្នកបច្ចេកទេស និងអតិថិជនអ្នកប្រើប្រាស់ចុងក្រោយរបស់ខ្លួន ដូចជា ស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល ទូរគមនាគមន៍ សណ្ឋាគារ មន្ទីរពេទ្យ និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត។

លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AWS បានមានប្រសាសន៍ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1993 ជាក្រុមហ៊ុនចែកចាយផ្តាច់មុខដែលមានគោលការណ៍ច្បាស់លាស់ និងមានក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ចសហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេសដល់ដៃគូរ    ពាណិជ្ជកម្ម ដើម្បីឈានឈ្ពោះ ទៅរកភាពជោគជ័យទាំងអស់គ្នា។ ការអនុវត្តន៍ និង បន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះ បានធ្វើ អោយក្រុមហ៊ុន AWS កាន់តែមានដៃគូរពាណិជ្ជកម្មច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ 

ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា  Socomec, Commscope (AMP, Systimax), Cisco, Alantek, D-Link, EPSON, Honeywell (Fire and Security Solutions), Austin Hughes, Brady, Zycoo IP Telephony, Printronix, Bullguard, Ruckus, Linkyfi, GST និងផលិតផលជាច្រើនទៀត ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្នក្រុមហ៊ុនមាន 8 សាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានបន្ថែមថា រាល់ការទិញផលិតផល Socomec UPS ទាំងអស់សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter) ដើម្បីទទួលបានផលិតផលសុទ្ធ  និងមានការធានាពីរោងចក្រ ។ ពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com 

លោក Edward Ong ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន SOCOMEC បានធ្វើបទបង្ហាញអំពី បច្ចេកវិទ្យា UPS ជំនាន់ថ្មី Online Double Conversion ជា តិចណូឡូជី ចុងក្រោយបំផុតរបស់ UPS ជាមួយនិង Hight Efficiency រហូតដល់ 96.5% នឹងជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលក្រុមហ៊ុនបានបង្កើតឡើង។ SOCOMEC UPS មានគ្រប់លំដាប់ចាប់ពី               ម៉ូឌែលតូច រហូតដល់ធំ (650VA-1200KVA)។ លោកបានបញ្ចាក់ទៀតថា SOCOMEC គឺជាក្រុមហ៊ុនឯករាជ្យ និង ឈានមុខគេ នៅលើពិភពលោកក្នុងវិស័យថាមពល (POWER SOLUTION) មកពីអឺរ៉ុប បានបង្កើតឡើងតាំងពីឆ្នាំ ១៩២២ ដែលឈរជើងអស់រយៈពេលជាង ៩៧ ឆ្នាំមកហើយបើគិតមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុនមានផ្គត់ផ្គង់ ឧបករណ៍ ថាមពលបម្រុងទុក (ការផ្គត់ផ្គង់ថាមពលដែលពុំមានការរំខាន) (UPS=Uninterrupted Power Supply) សម្រាប់ការពារ ឧបករណ៍សំខាន់ៗ ដូចជា Work Station, Data Centre, Data Storage, Telecom, POS ជាដើម។

លោក Simon Lim អ្នកជំនាញផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SOCOMEC បានលើកឡើងថា ដើម្បីជួយសម្រួលដល់  អ្នកគ្រប់គ្រង        ផ្នែកពត៌មានវិទ្យា (Information Technology) នៅតាមបណ្តាធនាគារ មីក្រូហិរញ្ញវត្ថុ អគារពាណិជ្ជកម្ម នឹង បណ្តាក្រុមហ៊ុនធំៗទាំងអស់ ក្រុមហ៊ុន SOCOMEC បានបង្កើតបច្ចេកវិទ្យាវ័យឆ្លាតមួយ (Communication card) ដែលមានឈ្មោះថា Netvision 7Card ជាឧបករណ៍ជំនាន់ថ្មី ដែលភាពទាន់សម័យមួយ នេះអាចអាចជួយសន្សំសំចៃបានយ៉ាងខ្លាំងទៅលើកម្លាំងពលកម្ម ពេលវេលា និង ថវិការដោយលោកអ្នកគ្រាន់តែធ្វើការត្រួតពិនិត្យ តាមដានពត៌មាន និង តាមដានប្រតិបត្តិការណ៍របស់ UPS តាមរយៈ ណែតវើក (Network)។ 

 

សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.socomec.com រឺទាក់ទងមកកាន់លេខ ០៧៨ ៧៥៣ ៤៤៤/ ០៧៨ ៧៥៨ ៤៤៤

Latest Events

image
MikroTik & Ubiquiti Product & Solution Update (Sihanoukville)
image
សិក្ខាសាលា​ស្តី​ពី​ការ​ប្រកាស​ផលិតផល​សេរី​ថ្មី​របស់​ Epson Color Label Printers និង Epson Receipt Printers
image
Welcome to SYSTIMAX 2.0 and RUCKUS Next Generation AI Networks
image
MikroTik & Ubiquiti Product & Solution Update
image
កម្មវិធី MAXHUB, Where Inspiration Move Ahead​ ត្រូវរៀបចំឡើងដោយមានកិច្ចសហការរវាង ក្រុមហ៊ុន AWS CAMBODIA LTD និង​ ក្រុមហ៊ុន MAXHUB

AWS (Cambodia) LTD

AWS is the leading distributor for DataCommunications, Network infrastructure, Building Management Systems & ICT solutions in Southeast Asia.

Our Products

  • SALES CONTACT
  • Austin Hughes Intelligent Rack
  • Austin Hughes Rack Access Control
  • Austin Hughes Rack Sensor InfraGuard
  • Austin Hughes Rack Power

Information

  • About Us
  • Product
  • Our Clients
  • Catalogs
  • Latest News & Events
  • News by Brand
  • Careers
  • Contact Us

Follow Us On Facebook

AWS Cambodia LTD
COPYRIGHT @ AWS (CAMBODIA) LTD 2018. All Rights Reserved  
;