• : (+855) 23 987 434
  • : soumonny.thak@awscambodia.com
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
  • Home
  • About Us
  • Products
  • Our Clients
  • Latest News & Events
  • Careers
  • Contact Us
GET a Quote ?
ក្រុមហ៊ុន AWS CAMBODIA LTD សហការជាមួយក្រុមហ៊ុន Cisco បានរៀបចំនូវកម្មវិធី “Cisco Design For Business”
29

Apr

2022

ក្រុមហ៊ុន AWS CAMBODIA LTD សហការជាមួយក្រុមហ៊ុន Cisco បានរៀបចំនូវកម្មវិធី “Cisco Design For Business”

    Share Now :

 

 

កាលពីថ្ងៃទី 29 ខែ មេសា ឆ្នាំ 2022 នៅសណ្ឋាគារ Sun & Moon Urban ក្រុមហ៊ុន AWS CAMBODIA LTD ដែលជាក្រុមហ៊ុនឈានមុខគេខាងផ្នែក ចែកចាយផលិតផលបណ្តាញ ទូរគមនាគមន៍ ព័ត៌មានវិទ្យា និងប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អាគារនៅក្នុងប្រទេសកម្ពុជា បានសហការយ៉ាងជិតស្និទ្ធិជាមួយក្រុមហ៊ុន Cisco ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាធំជាងគេខាងផ្នែក Network បានចែករំលែកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងការគ្រប់គ្រង network អោយមានភាពងាយស្រួល ប្រកបដោយសុវត្ថិភាព និង បំពេញនូវតម្រូវការបច្ចេកទេសគ្រប់ស្ថាប័ន។

 

 

នៅក្នុងកម្មវិធីនេះមានការចូលរួម ពីលោក ឡុង ឈុនហ៊ួ ប្រធានគ្រប់គ្រងការអភិវឌ្ឍធុរៈកិច្ច ក្រុមហ៊ុន CISCO ប្រចាំប្រទេសកម្ពុជា និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន AWS CAMBODIA និងអ្នកជំនាញគ្រប់គ្រងព័ត៌មានវិទ្យា (IT) មកពីស្ថាប័នធំៗជាច្រើនទៀត។ 

 

 

លោក ថាក់ ស៊ូមុន្នី នាយកប្រតិបត្តិ របស់ក្រុមហ៊ុន AWS CAMBODIA LTD បានឲ្យដឹងថាបន្ទាប់ពីមានភាពជោគជ័យក្នុងមុខជំនួញជាអ្នកចែកចាយ (Distribution Channel) សំរាប់ផលិតផល Cisco នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានយកចិត្តទុកដាក់ទៅលើការផ្តល់សេវាកម្មដ៏ល្អបំផុតជូនអតិថិជនរបស់ខ្លួន​ដូចនេះការបន្តសហការរវាងក្រុមហ៊ុនទាំងពីរ នឹងជួយឲ្យអតិថិជននៅក្នុងប្រទេសកម្ពុជាទទួលបាននូវបច្ចេកវិទ្យាថ្មីៗ និងកាន់តែមានភាពងាយស្រួលក្នុងការគ្រប់គ្រង Network ជាមួយនឹងបច្ចកវិទ្យារបស់ Cisco ព្រមទាំងផលិតផលសុទ្ធ (Original)។

 

 

ការបណ្តុះបណ្តាល ខាងផ្នែកបច្ចេកទេស ការទទួលបាននូវផលិតផលទាន់ពេលវេលាការទទួលបាននូវការធានាជា លក្ខណះស្តង់ដាពីក្រុមហ៊ុន Cisco ដូចជាបញ្ហាបច្ចេកទេស ការផ្លាស់ប្តូរទាន់ពេលវេលា និងការធានារយះពេលយូរ (Limited Life Time Warranty) ព្រមជាមួយនិង តម្លៃសមរម្យ ដែលផលិតផលក្លែងក្លាយ (Wrong channel) មិនអាចធ្វើបាន។

 


ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបានថ្លែងអំណរគុណដល់ដៃគូអាជីវកម្ម ដែលតែងតែជឿជាក់និងជួយគាំទ្រក្រុមហ៊ុន AWS CAMBODIA ក៏ដូចជាផលិតផល  Cisco មកដល់ពេលនេះ។ ជាមួយគ្នានេះផងដែរ លោក ភឿង សម្បត្តិ អ្នកផ្ដល់ការពិភាក្សាបច្ចេកទេស Cisco បានធ្វើការបង្ហាញអំពីបច្ចេកវិទ្យាថ្មីៗ ដែលកាត់បន្ថយភាពស្មុគស្មាញក្នុងការតម្លើង គ្រប់គ្រង នឹង ដោះស្រាយលើបញ្ហា Network ។

 

 

ហើយអតិថិជនទាំងអស់នឹងទទួលបានគុណសម្បត្តិ ៣ យ៉ាងដូចជា (Simple) ភាពងាយស្រួលក្នុងការគ្រប់គ្រង (Secure) បង្កើនសន្តិសុខនឹងសុវត្ថិភាព ក៏ដូចជា (Flexible) អាចបត់បែនបាន ស្របតាម តំរូវការគ្រប់ស្ថាប័ន នៅថ្ងៃអនាគត។​ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន AWS (CAMBODIA)  ត្រូវបានបង្កើតឡើងនៅឆ្នាំ 1993 ដែលមានស្នាក់ការនៅប្រទេស សឹង្ហបុរី និងមានសាខាចំនួន 7 ប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជា ប្រទេសមីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម​ និង ម៉ាឡេស៊ី។ ក្រុមហ៊ុន AWS CAMBODIA LTD ជាអ្នកចែកចាយឈានមុខគេនូវផលិតផលម៉ាកល្បីៗជាច្រើនទៀតដូចជា​ Commscope (AMP, Krone, Systimax), Alantek, Ruckus Networks, Cisco, Zycoo (IP Telephony), D-Link, ISA, Epson, Socomec, Maken,​ Brady, Fluke Networks, Austin Hughes, Acer, Printronix, Honeywell (Security & Fire Solutions), Viewsonic, Ubiquiti, Normadix, QNAP, MikroTik, Linkyfi, Senor, GST, Suprema, Bullguard និង ផលិតផលជាច្រើនទៀត។

 

 

 

Latest Events

image
ក្រុមហ៊ុន Epson ប្រកាសចេញលក់ម៉ាស៊ីនព្រីនខ្នាតធំក្នុងទីផ្សារកម្ពុជា
image
IT DISTRIBUTOR AWS CAMBODIA CHOOSES NOMADIX HOSPITALITY & MULTI-TENANT SOLUTIONS FOR REGIONAL OPPORTUNITIES
image
ក្រុមហ៊ុន AWS CAMBODIA LTD សហការជាមួយក្រុមហ៊ុន Cisco បានរៀបចំនូវកម្មវិធី “Cisco Design For Business”
image
Cisco CBS Switches: Create User Accounts Via Web Interface
image
Cisco CBS 250 & 350 Switches | Configuring Port to VLAN Interface Settings via CLI

AWS (Cambodia) LTD

AWS is the leading distributor for DataCommunications, Network infrastructure, Building Management Systems & ICT solutions in Southeast Asia.

Our Products

  • SALES CONTACT
  • Austin Hughes Intelligent Rack
  • Austin Hughes Rack Access Control
  • Austin Hughes Rack Sensor InfraGuard
  • Austin Hughes Rack Power

Information

  • About Us
  • Product
  • Our Clients
  • Catalogs
  • Latest News & Events
  • News by Brand
  • Careers
  • Contact Us

Follow Us On Facebook

AWS Cambodia LTD
COPYRIGHT @ AWS (CAMBODIA) LTD 2018. All Rights Reserved  
;