នៅថ្ងៃទី 27 ខែមីនា ឆ្នាំ 2019 ក្រុមហ៊ុន AWS Cambodia ដែល ជាក្រុមហ៊ុនឈានមុខគេផ្នែកចែកចាយផលិតផលបណ្ដាញទូរគមនាគមន៍ ព៌តមានវិទ្យា និង ប្រពន្ធ័គ្រប់គ្រងសុវត្ថិភាពសម្រាប់អគារ បានសហការជាមួយក្រុមហ៊ុន SOCOMEC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល UPS ដើម្បីរៀបចំសិក្ខាសាលាស្តីអំពី SOCOMEC UPS SOLUTIONS នៅសណ្ឋាគារភ្នំពេញ ដើម្បីចែករំលែកនូវចំណេះដឹង នឹងបច្ចេកវិទ្យាថ្មីៗ ដល់ដៃគូអាជីវកម្ម អ្នកបច្ចេកទេស និងអតិថិជនអ្នកប្រើប្រាស់ចុងក្រោយរបស់ខ្លួន ដូចជា ស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ ស្ថាប័នរដ្ឋាភិបាល ទូរគមនាគមន៍ សណ្ឋាគារ មន្ទីរពេទ្យ និងក្រុមហ៊ុនអន្តរជាតិជាច្រើនទៀត។
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0360.jpg)
លោក ថាក់ ស៊ូមុន្នី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន AWS បានមានប្រសាសន៍ថា ក្រុមហ៊ុន AWS (Asia Wiring System) ដែលមានស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1993 ជាក្រុមហ៊ុនចែកចាយផ្តាច់មុខដែលមានគោលការណ៍ច្បាស់លាស់ និងមានក្រមសីលធម៌ក្នុងការធ្វើអាជីវកម្ម ក៏ដូចជាកិច្ចសហប្រត្តិបត្តិការ ក្នុងការបង្ហាត់បង្រៀនបច្ចេកទេសដល់ដៃគូរ ពាណិជ្ជកម្ម ដើម្បីឈានឈ្ពោះ ទៅរកភាពជោគជ័យទាំងអស់គ្នា។ ការអនុវត្តន៍ និង បន្តអនុវត្តប្រកបដោយភាពវិជ្ជមានមួយនេះ បានធ្វើ អោយក្រុមហ៊ុន AWS កាន់តែមានដៃគូរពាណិជ្ជកម្មច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0314.jpg)
ក្រុមហ៊ុន AWS បានយកចិត្តទុកដាក់ និងបានសហការយ៉ាងរឹងមាំ ជាមួយក្រុមហ៊ុនដែលមានបច្ចេកវិទ្យាល្បីៗនៅលើពិភពលោក ដូចជា Socomec, Commscope (AMP, Systimax), Cisco, Alantek, D-Link, EPSON, Honeywell (Fire and Security Solutions), Austin Hughes, Brady, Zycoo IP Telephony, Printronix, Bullguard, Ruckus, Linkyfi, GST និងផលិតផលជាច្រើនទៀត ហើយក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះបានផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុន AWS ក្នុងការក្លាយជាក្រុមហ៊ុនចែកចាយ ស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0127.jpg)
បច្ចុប្បន្នក្រុមហ៊ុនមាន 8 សាខា ក្នុងប្រទេស និងនៅតំបន់អាស៊ីដែលមានដូចជា ប្រទេសមាឡេស៊ី ឥណ្ខូនេស៊ី ថៃ ហ្វីលីពីន កម្ពុជា វៀតណាម និង ប្រទេសមីយ៉ាន់ម៉ា។ លោកក៏បានបន្ថែមថា រាល់ការទិញផលិតផល Socomec UPS ទាំងអស់សូមសួររកលិខិតបញ្ជាក់ពីគុណភាព (Genuine Letter) ដើម្បីទទួលបានផលិតផលសុទ្ធ និងមានការធានាពីរោងចក្រ ។ ពត៌មានបន្ថែមពីក្រុមហ៊ុនសូមចូលទៅកាន់ www.awscambodia.com
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0073.jpg)
លោក Edward Ong ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីភិច នៃក្រុមហ៊ុន SOCOMEC បានធ្វើបទបង្ហាញអំពី បច្ចេកវិទ្យា UPS ជំនាន់ថ្មី Online Double Conversion ជា តិចណូឡូជី ចុងក្រោយបំផុតរបស់ UPS ជាមួយនិង Hight Efficiency រហូតដល់ 96.5% នឹងជាបច្ចេកវិទ្យាដំបូងគេបង្អស់ដែលក្រុមហ៊ុនបានបង្កើតឡើង។ SOCOMEC UPS មានគ្រប់លំដាប់ចាប់ពី ម៉ូឌែលតូច រហូតដល់ធំ (650VA-1200KVA)។ លោកបានបញ្ចាក់ទៀតថា SOCOMEC គឺជាក្រុមហ៊ុនឯករាជ្យ និង ឈានមុខគេ នៅលើពិភពលោកក្នុងវិស័យថាមពល (POWER SOLUTION) មកពីអឺរ៉ុប បានបង្កើតឡើងតាំងពីឆ្នាំ ១៩២២ ដែលឈរជើងអស់រយៈពេលជាង ៩៧ ឆ្នាំមកហើយបើគិតមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុនមានផ្គត់ផ្គង់ ឧបករណ៍ ថាមពលបម្រុងទុក (ការផ្គត់ផ្គង់ថាមពលដែលពុំមានការរំខាន) (UPS=Uninterrupted Power Supply) សម្រាប់ការពារ ឧបករណ៍សំខាន់ៗ ដូចជា Work Station, Data Centre, Data Storage, Telecom, POS ជាដើម។
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0109.jpg)
លោក Simon Lim អ្នកជំនាញផ្នែកបច្ចេកទេសនៃក្រុមហ៊ុន SOCOMEC បានលើកឡើងថា ដើម្បីជួយសម្រួលដល់ អ្នកគ្រប់គ្រង ផ្នែកពត៌មានវិទ្យា (Information Technology) នៅតាមបណ្តាធនាគារ មីក្រូហិរញ្ញវត្ថុ អគារពាណិជ្ជកម្ម នឹង បណ្តាក្រុមហ៊ុនធំៗទាំងអស់ ក្រុមហ៊ុន SOCOMEC បានបង្កើតបច្ចេកវិទ្យាវ័យឆ្លាតមួយ (Communication card) ដែលមានឈ្មោះថា Netvision 7Card ជាឧបករណ៍ជំនាន់ថ្មី ដែលភាពទាន់សម័យមួយ នេះអាចអាចជួយសន្សំសំចៃបានយ៉ាងខ្លាំងទៅលើកម្លាំងពលកម្ម ពេលវេលា និង ថវិការដោយលោកអ្នកគ្រាន់តែធ្វើការត្រួតពិនិត្យ តាមដានពត៌មាន និង តាមដានប្រតិបត្តិការណ៍របស់ UPS តាមរយៈ ណែតវើក (Network)។
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0321.jpg)
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0337.jpg)
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0236.jpg)
![](https://www.eworldmagz.com/images/content/2019/sokomix/IMG_0240.jpg)
សំរាប់ពត័មានបន្ថែមសូមចូលទៅកាន់ www.socomec.com រឺទាក់ទងមកកាន់លេខ ០៧៨ ៧៥៣ ៤៤៤/ ០៧៨ ៧៥៨ ៤៤៤